ប្រទេសបួគីណា ហ្វាសូ៖ កងទ័ពនិយាយកាលពីថ្ងៃអង្គារថាយុទ្ធជន ៥៣នាក់ត្រូវបានសម្លាប់ និង ៣០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទ ក្នុងពេលប្រយុទ្ធគ្នាជាមួយក្រុមភេរវករនៅភាគខាងជើងប្រទេស បួគីណា ហ្វាសូ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមភេរវករមួយក្រុមត្រូវបានបង្ក្រាបក្នុងហេតុការណ៍ការប៉ះទង្គិចគ្នានៅស្រុកឃុំប្រីខេត្តយេថេងហ្កា។ ប្រតិបត្តិការនេះនៅតែបន្តដំណើរការនៅថ្ងៃអង្គារទៀត។
គួររំលឹកផងដែរថាកាលពីឆ្នាំ២០១៥ ស្ថានភាពអសន្តិសុខនៅក្នុងប្រទេសអាហ្វ្រិកខាងលិច បង្កឲ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតផ្លាស់ទីលំនៅ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣