ទីក្រុងលូសាកា: ទីប្រឹក្សានយោបាយរបស់អតីតប្រធានាធិបតីហ្សំប៊ី លោក អេដហ្គា លូហ្គូ បានឆ្លើយបដិសេធពិរុទ្ធភាពកាលពីថ្ងៃច័ន្ទចំពោះការចោទប្រកាន់ពីបទភេរវកម្ម។
គ្រីស្តូហ្វឺ ហ្ស៊ូម៉ានី ហ្ស៊ីមបា និងបីនាក់ទៀតត្រូវបានចាប់ខ្លួននៅថ្ងៃទី៣០ ខែឧសភា និងបង្ហាញខ្លួននៅតុលាការជាន់ខ្ពស់ក្រុងលូសាកា ដើម្បីដាក់ពាក្យបណ្តឹង។
លោក ហ្ស៊ីមបា បានបង្ហាញខ្លួនជាមួយនឹងសហជនជាប់ចោទ ហ្គីវិនភីរី អាឡូនបាដា និងផតធីភឺហ្គៃ។
ពួកគាត់រងការចោទប្រកាន់ថា ចន្លោះថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងរដ្ឋធានីលូសាកា បានជួយ លោក ហ្គីវិនភីរី និងលោក អាឡូនបាដា ឱ្យប្រព្រឹត្តិអំពើភេរវកម្មនៅស្រុកភិតុក ខេត្តភាគខាងកើតប្រទេសហ្សំប៊ី។
នៅ ថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្រុកភិតុកពួកគេទាំង២នាក់ត្រូវបានចោទប្រកាន់ថាធ្វើសកម្មភាពរួមគ្នាដោយទិញសារធាតុហាឡូតានចំនួន ២៥០មីលីលីត្រ និងសារធាតុផ្សេងទៀតដែលជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើភេរវកម្ម។
លោក ហ្គៃ គឺប្រឈមមុខក្នុងការចោទប្រកាន់ពីបទផ្តល់ជំនួយដល់អំពើភេរវកម្ម ដែលផ្ទុយនឹងមាត្រាទី២៨ នៃច្បាប់ប្រឆាំងភេរវកម្ម និងច្បាប់គ្រប់គ្រងការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។
តុលាការជាន់ខ្ពស់បានកំណត់នាថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះជាថ្ងៃចាប់ផ្តើមសវនាការរបស់ពួកគេ៕
ប្រភព Anadolu Agency ចុះផ្សាយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣