ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលនិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ក្មាន់កាំភ្លើងប៉ាឡេស្ទីនម្នាក់ បន្ទាប់ពីគេអះអាងថាគាត់បាញ់រះទៅលើកងកម្លាំងអ៊ីស្រាអែលនៅតំបន់វ៉េសបេង។
ធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងបាញ់គ្នាជាមួយក្មាន់កាំភ្លើងប៉ាឡេស្ទីន ដែលបាញ់រះនៅខាងក្រៅភោជនីយដ្ឋាននៃតំបន់តាំងលំនៅដ្ឋាននៅក្នុងតំបន់ច័រដានវ៉ាឡី។ ក្មាន់កាំភ្លើងបានបាញ់រះទៅលើក្រុមទាហាន បណ្តាលឱ្យប៉ូលិសព្រំដែនម្នាក់រងរបួស មុនពេលក្មាន់កាំភ្លើងនោះត្រូវបានបាញ់សម្លាប់។
គួរបញ្ជាក់ផងដែរថាកាលពីព្រឹកព្រលឹមក្នុងថ្ងៃអង្គារនេះផងដែរ ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់បុរសប៉ាឡេស្ទីនម្នាក់នៅក្បែរទីក្រុងថូលកាមនៃតំបន់វ៉េសបេងក្នុងពេលប្រតិបត្តិការលបវាយឆ្មក់។
យោងតាមប្រភពមន្ត្រីបានឱ្យដឹងថា អំពើហិង្សារវាងកម្លាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងចាប់តាំងពីដើមឆ្នាំ២០២២ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២២៧នាក់ និងកម្លាំងអ៊ីស្រាអែល ៣២នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣