ប៉ាគីស្ថាន៖ ស្លាប់ទាហាន ៤នាក់ និងក្រុមភេរវករ ១២នាក់ ក្នុងការប៉ះទង្គិចគ្នា

0

Translator

 

ប្រទេសប៉ាគីស្ថាន៖ សេចក្តីថ្លែងការណ៍ទាហានបង្ហាញថា ទាហានប៉ាគីស្ថាន ៤នាក់ស្លាប់ និងក្រុមភេរវករ ១២នាក់ក៏ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្លាំងសន្តិសុខរដ្ឋាភិបាល និងក្រុមភេរវករ នៅខេត្តខាយប័រផាកថុនវ៉ា​ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍ប៉ះទង្គិចគ្នាបានកើតឡើងនៅក្នុងស្រុកឈីត្រាលនៅពេលដែលក្រុមភេរវករបំពាក់ដោយអាវុធទំនើបចុងក្រោយ បានវាយប្រហារទៅលើបុស្ត៍ត្រួតពិនិត្យប៉ាគីស្ថាន២កន្លែងដែលមានទីតាំងនៅក្បែរព្រំដែនប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា កម្លាំងសន្តិសុខបានធ្វើឱ្យក្រុមភេរវករជាច្រើននាក់រងរបួស ហើយនឹងមានការរុករកពាសពេញតំបន់នោះដើម្បីតាមប្រមាញ់ក្រុមភេរវករដែលរត់រួចខ្លួនចេញពីប្រតិបត្តិការ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here