កងទ័ពហ្វីលីពីនសម្លាប់ក្រុមឧទ្ទាមដែលគួរឲ្យសង្ស័យ ៦នាក់ក្នុងការប៉ះទង្គិចគ្នា

0

Translator

 

ប្រទេសហ្វីលីពីន៖ មេបញ្ជាការកងទ័ពនិយាយថា កម្លាំងទ័ពហ្វីលីពីនបានសម្លាប់ក្រុមឧទ្ទាមដែលគួរឲ្យសង្ស័យយ៉ាងហោចណាស់ ៦នាក់ ក្នុងការប៉ះទង្គិចគ្នានៅកណ្តាលប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោកនាយឧត្តមសេនីយ៍ ម៉ារៀន ស៊ីសាន់ បាននិយាយថា ការប្រយុទ្ធគ្នាដំបូងបានកើតឡើងនៅម៉ោងប្រមាណជា ៧:៣៥នាទីព្រឹក ម៉ោងក្នុងតំបន់ ហើយក្រោយមកទៀតមានការប៉ះទង្គិចគ្នាចំនួន៥ករណីទៀតដែលមានរយៈពេល ៣ម៉ោង ក្នុងពេលដែលកម្លាំងទ័ពបានដេញតាមប្រមាញ់ក្រុមបះបោររបស់កងទ័ពប្រជាជនថ្មី ដែលហៅកាត់ថា (NPA) នៅក្នុងខេត្តប៉ូហូល។

លោក ស៊ីសាន់ និយាយថា កម្លាំងទ័ព​បានវាយសម្រុកចូលទៅក្នុងតំបន់នោះ បន្ទាប់ពីទទួលបានតម្រុយថាក្រុមបះបោរមានវត្តមាននៅកន្លែងកើតហេតុ។ កម្លាំងទ័ពបានរកឃើញកាំភ្លើងវែងយ៉ាងហោចណាស់ ៧ដើមចេញពីទីតាំងកើតហេតុ។

គួរបញ្ជាក់ផងដែរថា ក្រុមបះបោររបស់កងទ័ពប្រជាជនថ្មីបានប្រយុទ្ធជាមួយកម្លាំងទ័ពរដ្ឋាភិបាលចាប់តាំងពីឆ្នាំ១៩៦៩មកម្លេះ។ ពួក​គេ​ផ្តោត​ការ​វាយ​ប្រហារ​នៅ​តំបន់​ជន​បទ និង​មាន​ការ​ប៉ះ​ទង្គិចគ្នា​ជា​មួយកម្លាំង​យោធា។

ទិន្ន័យខាងយោធាបានបង្ហាញថា ក្រុមបះបោរមានសមាជិកប្រមាណជា ២,០០០នាក់ ដែលតិចជាងចំនួនសមាជិកកាលពីទសវត្សរ៍ឆ្នាំ១៩៨០៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here