ប្រតិបត្តិការយោធាស៊ីរីសម្លាប់ក្រុមឧទ្ទាមច្រើនជាង ១០០នាក់

0

ប្រទេសស៊ីរី៖ ទាហានស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា​  ក្រុមឧទ្ទាមសរុប ១១នាក់ត្រូវបានសម្លាប់ និង៨០នាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការយោធាស៊ីរីនៅភាគពាយ័ព្យខេត្តអ៊ីដលីប។

ក្នុងប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្លាំងអាកាសរុស្ស៊ី កម្លាំងប្រដាប់អាវុធស៊ីរីបានធ្វើប្រតិបត្តិការយោធាជាច្រើនថ្ងៃដើម្បីទប់ស្កាត់ការបំពានដោយក្រុមភេរវករ ជាពិសេសនៅក្នុងតំបន់ជនបទភាគខាងត្បូងខេត្តអ៊ីដលីប។

ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា វាជាការឆ្លើយតបទៅនឹងការវាយប្រហារដែលកំពុងដំណើរការដោយក្រុមភេរវករប្រដាប់អាវុធដែលគាំទ្រដោយអង្គភាពក្នុងតំបន់ និងអន្តរជាតិ ដែលបានវាយប្រហារទៅលើភូមិ ទីក្រុង និងបន្ទាយជាច្រើនដែលស្ថិតក្រោមការគ្របគ្រងរបស់របស់ទាហានអ៊ីស្រាអែលក្នុងខេត្តអ៊ីដលីប និងខេត្តហាម៉ា។

ដោយការប្រើអាវុធជាច្រើនប្រភេទក្នុងនោះមានកាំភ្លើងធំ និងប្រព័ន្ធមីស៊ីលចម្រុះ កម្លាំងទ័ពបានបាញ់ប្រហារយ៉ាងខ្លាំងក្លា និងផ្តោតការវាយប្រហារទៅលើស្នាក់ការកណ្តាលរបស់ក្រុមភេរវករ បន្ទាយ និងឃ្លាំងរំសេវ ដែលបានបង្កការរំខានដល់ការវាយប្រហាររបស់ពួកគេយ៉ាងមានប្រសិទ្ធភាព។ បន្ទាយ បន្ទប់ប្រតិបត្តិការ និងឃ្លាំងជាច្រើនរបស់ក្រុមភេរវករត្រូវបានបំផ្លាញចោល។

នៅក្នុងសេចក្តីថ្លែងការណ៍មានបញ្ជាក់ខ្លឹមសារបន្ថែមថា ក្រុមភេរវករទាំងនេះភាគច្រើនមានទំនាក់ទំនងជាមួយក្រុមភេរវករអានសារ អាល ថាវីដ ជាបណ្តាញរបស់ក្រុមភេរវករអាល់កៃដាដ៏ល្បីល្បាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here