ប្រទេសប៉ាគីស្ថាន៖ សេចក្តីថ្លែងការណ៍ទាហានបង្ហាញថា ទាហានម្នាក់ត្រូវបានសម្លាប់ក្នុងការបាញ់គ្នារវាងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ឧបទ្វហេតុនេះបានកើតឡើងនៅពេលកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការមួយនៅក្នុងតំបន់មៀរ អាលី ក្នុងស្រុកណ័ស វ៉ារ៉ីស្ថាន។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមខ្លឹមសារថា ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់។
យោធាប៉ាគីស្ថានបាននិយាយថា កម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាដើម្បីលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្ម និងកាលះបង់បែបនេះរបស់ទាហានក្លាហានដើម្បីពង្រឹងជំហររបស់ប្រទេសជាតិបន្ថែមទៀត៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣