ប្រទេសអាហ្វហ្កានីស្ថាន៖ សេចក្តីថ្លែងការណ៍របស់ប៉ូលិសក្រុងកាប៊ុលដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យមានខ្លឹមសារថា ប៉ូលិសបានរកឃើញអាវុធ និងគ្រាប់រំសេវ ក្នុងនោះមានកាំភ្លើងវែង២១ដើម ក្នុងប្រតិបត្តិការជាច្រើននៅតំបន់មួយចំនួននៃទីក្រុងកាប៊ុល កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ និងបានចាប់ខ្លួនមនុស្ស ៧៤នាក់។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា អាវុធខុសច្បាប់ទាំងនោះរួមមានកាំភ្លើងខ្លី ៨៣ដើម កាំភ្លើងដៃ១៥ដើម គ្រាប់ត្រយ៉ូងចេកនៃកាំភ្លើងធំប្រភេទលីលើស្មា១៣០គ្រាប់ គ្រាប់បែកផ្លោង១៦គ្រាប់ និងគ្រាប់កាំភ្លើងរាប់ពាន់គ្រាប់។ មនុស្ស ៧៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងទាក់ទិននឹងករណីជួយញដូរអាវុធខុសច្បាប់។
រដ្ឋមន្ត្រីប្រចាំការអាហ្វហ្កានីស្ថានដែលបានប្រមូលអាវុធធន់ធ្ងន់ស្រាលក្នុងនោះរួមមានរថក្រោះប្រយុទ្ធជាច្រើនគ្រឿងចាប់តាំងពីទទួលបានអំណាចកាលពី២ឆ្នាំមុន បានប្តេជ្ញាប្រមូលអាវុធ និងគ្រាប់រំសេវខុសច្បាប់៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣