ក្រុមភេរវករ ៧នាក់ ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ក្រុមភេរវវករ ៧នាក់ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍បាញ់គ្នាបានកើតឡើងរវាងកម្លាំងសន្តិសុខ និងក្រុមភេរវករនៅក្នុងតំបន់អ៊រសូន នៃស្រុកឈីត្រាល កាលពីថ្ងៃសៅរ៍។

ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here