មនុស្ស ៦នាក់ស្លាប់ និង៣ នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្ម

0

ប្រទេសភូមា៖ យោងតាមកម្លាំងប៉ូលិសភូមានបានឱ្យដឹងថា មនុស្ស ៦នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មក្នុងតំបន់ម៉េនដាឡេកាលពីព្រឹកថ្ងៃសុក្រ។

ប៉ូលិសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ជនស៊ីវិល ២នាក់ត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធនៅលើផ្លូវធំម៉េនដាឡេ ម៉ូហ្កុក នៅម៉ោងប្រមាណជា ១​និង ៤៥នាទី ម៉ោងក្នុងតំបន់។

អ្នកភូមិឡាផេនឡាស់នៃទីក្រុងស៊ីនហ្គូ ៣នាក់ផ្សេងទៀតត្រូវបានវាយប្រហារនៅម៉ោងប្រមាណជា ៤ និង ៥នាទីល្ងាចម៉ោងក្នុងតំបន់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅទីតាំងកើតហេតុ និង២នាក់ផ្សេងទៀតរងរបួស។

ការវាយប្រហារលើកទី៣ បានកើតឡើងនៅម៉ោងប្រមាណជា ៤ និង៣០នាទីល្ងាចម៉ោងក្នុងតំបន់ នៅពេលដែលគ្រួសារមួយក្នុងភូមិណាតជីនៃទីក្រុងណាហ្សូនត្រូវបានវាយប្រហារដោយមិនបានត្រៀមទុក បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់នៅទីតាំងកើតហេតុ និងមនុស្សម្នាក់រងរបួស។ អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងតំបន់ ឬគ្លីនិកដើម្បីព្យាបាល៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here