មនុស្ស ១១នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅខេត្តខាយប័រ ផាកថុនវ៉ា

0

ប្រទេសប៉ាគីស្ថាន៖ ក្រុមសង្គ្រោះ និងប៉ូលិសបាននិយាយថា សមាជិកសន្តិសុខ ៧នាក់ និងជនស៊ីវិល ៤នាក់រងរបួស នៅពេលដែលគ្រាប់បែកបានផ្ទុះឡើងនៅក្នុងខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ។

លោកម៉ូហាម៉េដ ហ្សេន បុគ្គលិកសង្គ្រោះក្នុងក្រុមសង្គ្រោះ១១២២ដែលគ្រប់គ្រងដោយរដ្ឋ បានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍ផ្ទុះបានវាយប្រហារលើរថយន្តរបស់យោធាប្រតិព័ន្ធព្រំដែនរបស់ប៉ាគីស្ថាននៅលើផ្លូវដ៏មមាញឹកក្នុងទីក្រុងផេស្ហាវើរ នៅម៉ោងប្រមាណជា​ ១១ព្រឹក ម៉ោងក្នុងតំបន់។

លោកបាននិយាយថា ពួកគេបានបញ្ជូនអ្នករងរបួសតាមរថយន្តសង្គ្រោះបន្ទាន់ ៥គ្រឿងទៅកាន់មន្ទីរពេទ្យក្បែរនោះ ក្នុងនោះអ្នករងរបួស ៥នាក់ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។

ក្នុងការនិយាយដោយសុំមិនបញ្ចេញឈ្មោះ ប្រភពនាយកដ្ឋានប្រឆាំងភេរវកម្មរបស់ប៉ូលិសបាននិយាយថា បើយោងតាមការអង្កេតបថមបានបង្ហាញថា ដើមហេតុនៃការផ្ទុះត្រូវបានកំណត់ ដោយឧបករណ៍​បំផ្ទុះ​នោះ​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ។ ប៉ូលិសបានបិទទីតាំងកើតហេតុដើម្បីស៊ើបអង្កេតបន្តបន្ទាប់ពីការសង្គ្រោះបានបញ្ចប់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here