ប្រទេសសូម៉ាលី៖ កងទ័ពបាននិយាយកាលពីថ្ងៃអង្គារថា ទាហានសូម៉ាលី ១០នាក់ត្រូវបានសម្លាប់ និង១៣នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ប្រហារទៅលើជំរំកងកម្លាំងប្រដាប់អាវុធសូម៉ាលីក្នុងតំបន់ប៊ួរឹម ភាគខាងជើងប្រទេសសូម៉ាលី។
ក្នុងសេចក្តីថ្លែងការណ៍មួយកងទ័ពបាននិយាយថា ពួកគេបានសម្លាប់ក្រុមភេរវករ ៤៦នាក់ និងបានបំផ្លាញរថយន្តដឹកជញ្ជូន ២០គ្រឿង។
កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់ជនស៊ីវិល ៤៩នាក់ និងទាហាន ១៥នាក់ត្រូវបានសម្លាប់នៅពេលមានការវាយប្រហារភេរវករ ២លើកទៅលើអ្នកធ្វើដំណើររបស់ទូកថមបូកធូ និងទៅលើជំរំយោធារបស់កងកម្លាំងប្រដាប់អាវុធសូម៉ាលីក្នុងតំបន់ហ្កាវនៅភាគខាងជើងប្រទេសសូម៉ាលី។
ចាប់តាំងពីឆ្នាំ២០១២ ប្រទេសសូម៉ាលីបានធ្លាក់ចូលក្នុងវិបត្តិពហុភាគីយ៉ាងស៊ីជម្រៅទៅលើផ្នែកសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច។ ការបះបោរឯករាជ្យ ការលុកលុយរបសក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ផ្សេងទៀតផ្លាស់ទីលំនៅទៅនៅប្រទេសអាហ្វ្រិកខាងលិច៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣