ទីក្រុង Lewiston បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាគាត់បានផ្ញើសារជាសំឡេងគំរាមកំហែងដល់អ្នកជិតខាង នេះបើយោងតាម FBI ។
លោក Charles Allen Barnes វ័យ៤៧ឆ្នាំមកពីទីក្រុង Lewiston ត្រូវបានចោទប្រកាន់ពីបទរំលោភលើលក្ខន្តិកៈគំរាមកំហែងអន្តររដ្ឋ។
ដីការចោទប្រកាន់លោក Barnes បានប្រើភាសាមិនសមរម្យ និងប្រកាន់ពូជសាសន៍ដោយនិយាយថា គាត់ចង់សម្លាប់បុរសស្បែកខ្មៅណាម្នាក់ដែលបានចេញពីផ្ទះល្វែងរបស់អ្នកជិតខាងរបស់គាត់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មានថា លោក Barnes “រងចោទប្រកាន់ថាបានប្រើប្រាស់សេវាទំនាក់ទំនងអន្តររដ្ឋ” ដើម្បីផ្ញើការគំរាមកំហែងតាមរយៈសារជាសំឡេង។
ការផ្សាយព័ត៌មានចេញ ក៏មិនបានបង្ហាញពីប្រព័ន្ធសេវាអ្វីឱ្យបានច្បាស់លាស់ ឬទីកន្លែងដែលអ្នកជិតខាងនៅពេលបញ្ជូនសារគំរាមគំហែងនោះទេ។
បើយោងតាមការផ្សាយបានបន្ថែមទៀតថាលោក Barnes ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំប្រសិនបើត្រូវបានកាត់ទោសក្នុងករណីនេះ៕
ប្រភព spectrumlocalnews ចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣