ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ៤នាក់ ស្លាប់ក្នុងការលបវាយឆ្មក់នៅព្រំដែន

0

ប្រទេសកេនយ៉ា៖ ប៉ូលិសបានបញ្ជាក់កាលពីថ្ងៃពុធថា កម្លាំងសន្តិសុខកេនយ៉ាបានសម្លាប់​ ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ៤នាក់ និងច្រើននាក់ផ្សេងទៀតមានរបួសស្នាម បន្ទាប់ពីបានលបវាយឆ្មក់ទៅលើជំរំរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គារីសា​ភាគឦសាននៃប្រទេស។

ប៉ូលិសបាននិយាយថា កម្លាំងសន្តិសុខបានលបវាយឆ្មក់ទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបនៅក្នុងការវាយប្រហារមួយកាលពីថ្ងៃល្ងាចអង្គារ និងបានរកឃើញសម្ភារៈផលិតគ្រឿងផ្ទុះកែច្នៃ  ថ្នាំពេទ្យ  និងសមាសធាតុផ្សំផ្សេងៗទៀត។ កម្លាំង

សន្តិសុខដែលទទួលបានតម្រុយពីសាធារណៈជននៃវត្តមានគ្រឿងផ្ទុះកែច្នៃ និងសមាជិកក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប នៅក្នុងតំបន់ បានរកឃើញក្រុមសកម្មប្រយុទ្ធលាក់ខ្លួននៅក្នុងព្រៃ ដែលបង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងសាហាវ។

ប៉ូលិសបាននិយាយនៅក្នុងរបាយការណ៍សន្តិសុខមានខ្លឹមសារថា “ប្រតិបត្តិការនេះបានបញ្ឈប់ផែនការវាយប្រហារភេរវកម្មដ៏ធំមួយ។ តំបន់នោះកំពុងប្រឈមនឹងឧបទ្វហេតុអសន្តិសុខជាច្រើន”

ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ជនសង្ស័យ ៦នាក់បានរត់គេចខ្លួន ដោយមានស្នាមរបួសជាប់ខ្លួន។ ប្រតិបត្តិតាមប្រមាញ់កំពុងដំណើរការដើម្បីតាមចាប់ខ្លួនជនល្មើសដែលរត់គេចខ្លួន។

ប៉ូលិសបាននិយាយថា គ្រឿងផ្ទុះកែច្នៃត្រូវបានបង្កប់នៅតាមផ្លូវសំខាន់ៗក្នុងតំបន់ហ្ការ៉ីសាហើយកាលពីពេលថ្មីៗនេះផងដែរ ប្រទេសជិតខាងផ្សេងទៀតបានប្រឈមនឹងការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃជាច្រើនដែលបានវាយប្រហារកំណត់គោលដៅទៅលើជនស៊ីវិល និងមន្ត្រីសន្តិសុខជាច្រើននាក់។

ការវាយប្រហារចុងក្រោយបានកើតឡើងក្រោយពីទទូលបានរបាយការណ៍ពីវត្តមានរបស់ក្រុមសកម្មប្រយុទ្ធដែលបានបញ្ជូនសមាជិករបស់ពួកគេទៅកាន់ប្រទេសកេនយ៉ាកាលពីខែមុនដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារ។

ប៉ូលិសបាននិយាយថា ពួកគេបានបង្កើនប្រតិបត្តិការវាយប្រហារនៅក្នុងតំបន់ដើម្បីបង្ក្រាបផែនការនៃការវាយប្រហារ។

ឧបទ្ទវហេតុនេះកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ ក្រោយពីក្រុមភេរវករបានបំផ្ទុះខ្លួនឯង ក្នុងមូលដ្ឋានបច្ចេកទេសរបស់កងកម្លាំងការពារកេនយ៉ានៅតំបន់ឡាមូដែលបណ្តាលឱ្យ ទាហានយ៉ាងហោចណាស់ ១០នាក់ស្លាប់។

ខាងយោធានបានបញ្ជាកពីការវាយប្រហារ ប៉ុន្តែមិនបានលើកបង្ហាញពីចំនួនអ្នករងរបួសទេ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here