កម្លាំងទ័ពជាតិសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ៣០នាក់

0

ប្រទេសសូម៉ាលី៖ ក្រុមមន្ត្រីបាននិយាយថា កម្លាំងទ័ពជាតិសូម៉ាលីដែលគាំទ្រដោយកម្លាំងដៃគូអន្តរជាតិកាលពីថ្ងៃពុធបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ៣០នាក់ ក្នុងប្រតិបត្តិការរួមគ្នានៅតំបន់មួយចំនួនក្បែរទីប្រជុំជនអេល ហ្ការ៉ាស់ ក្នុងតំបន់ហ្កាល់ហ្កាដូដ នៅកណ្តាលប្រទេសសូម៉ាលី។

មន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការទាំងនោះបានវាយប្រហារកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប​នៅពេលដែលក្រុមសកម្មប្រយុទ្ធទាំងនោះបានប្រមូលផ្តុំកម្លាំងឡើងវិញ និងបានបំផ្លាញគ្រឿងផ្ទុះជាច្រើនរួមទាំងសម្ភារៈយោធាដែលត្រូវបានប្រមូលស្តុកទុក។

មន្ត្រីក្រសួងបាននិយាយថា “កម្លាំងចម្រុះទទួលបានជោគជ័យក្នុងប្រតិបត្តិការយោធា និងដណ្តើមបានតំបន់ជាច្រើនមកវិញដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ក្នុងរដ្ឋហ្កាលមូដុក។  កម្លាំងរដ្ឋាភិបាលសូម៉ាលីបានអរគុណចំពោះប្រជាជនក្លាហានសម្រាប់ការគាំទ្រដល់ទាហានក្នុងការកម្ចាត់សត្រូវ”។

ប្រតិបត្តិការចុងក្រោយបានកើតឡើងនៅពេលដែលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងកម្លាំងទ័ពជាតិសូម៉ាលី និងក្រុមសម្មប្រយុទ្ធក្នុងតំបន់មូលដ្ឋានជួរមុខជាច្រើននៅភាគខាងត្បូងប្រទេសសូម៉ាលី។

កាលពីថ្ងៃអង្គារ កម្លាំងទ័ពរដ្ឋាភិបាលបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាបមិនតិចជាង ១២០នាក់ បន្ទាប់ពីបានធ្វើប្រតិបត្តិការរយៈពេលពីរថ្ងៃនៅក្នុងរដ្ឋហ្កាលមូដុក។

កម្លាំងរដ្ឋាភិបាលបានបន្តការវាយប្រហាររបស់ពួកគេទៅលើក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ចាប់តាំងពីលោកប្រធានាធិបតី ហាស់សាន ស្ហេក មូហាម៉ាត់ បានប្រកាសសង្រ្គាមប្រឆាំងជាមួយនឹងក្រុមសកម្មប្រយុទ្ធកាលពីឆ្នាំ២០២២៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here