ប្រទេសប៉ាគីស្ថាន៖ មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) របស់ប៉ូលិសបានសម្លាប់មេបញ្ជាការនៃអង្គភាពភេរវករហាមឃាត់ នៅភាគនិរតីខេត្តប៉ាឡូជីស្ថាន ប្រទេប៉ាគីស្ថាន។
មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបានធ្វើប្រតិបត្តិការបន្ទាប់ពីទទួលបានតម្រុយថាមានវត្តមានរបស់មេបញ្ជាការក្រុមភេរវករនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ហាមឃាត់នៅក្នុងស្រុកម៉ាសស្តាំង ខេត្តប៉ាឡូជីស្ថាន។
មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយថា ក្នុងពេលប្រតិបត្តិការ មេបញ្ជាការក្រុមភេរវករម្នាក់ត្រូវបានបញ្ជាឱ្យទម្លាក់អាវុធចុះចាញ់ ប៉ុន្តែគាត់បែរជាបានបាញ់រះទៅលើមន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មក្នុងការប៉ុនប៉ងរត់គេចខ្លួន។ កម្លាំងសន្តិសុខបានបាញ់តបទៅគាត់វិញ
បណ្តាលឱ្យភេរវករនោះស្លាប់។ ភេរវករដែលត្រូវបានសម្លាប់នោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មជាច្រើន ក្នុងនោះរួមមានការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារកំណត់គោលដៅជាច្រើនដែលបានសម្លាប់ប៉ូលិស និងមន្ត្រីជាច្រើននាក់។
កាលពីសប្តាហ៍មុន ក្រុមភេរវករ ៥នាក់ត្រូវបានសម្លាប់ដោយប៉ូលិសប្រឆាំងភេរវកម្មក្នុងពេលធ្វើប្រតិបត្តិការផ្អែកលើការស៊ើបអង្កេត៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣