ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមវាយប្រហារសម្លាប់មនុស្ស ៧នាក់នៅក្នុងប្រទេសស៊ីរី

0

ប្រទេសស៊ីរី៖ អ្នកតាមដានសង្គ្រាមបានរាយការណ៍កាលពីព្រឹកថ្ងៃសៅរ៍ ទី៩ ខែធ្នូ ថា ទាហាន ៧នាក់ និងក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋាភិបាល ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ  នៅពេលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) វាយប្រហារលើទីតាំងយោធានៅភាគខាងកើតខេត្តឌៀរ អាល ហ្សួរ។

​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សក្នុងសង្រ្គាមស៊ីរីបាននិយាយថា ការ​វាយ​ប្រហារ​នេះ​ចាប់​ផ្តើមពី​លើ​ទីតាំង​យោធា​នៅ​ខាង​កើត​ស្ថានីយ​ប្រេងធីធូ នៅតំបន់ជនបទភាគខាងត្បូងនៃខេត្តឌៀរ អាលហ្សួរ ដែលវាជាការវាយប្រហារចុងក្រោយនៅភាគខាងកើតប្រទេសស៊ីរី។

មកដល់ពេលនេះ ក្រុមឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានកត់ត្រាចំនួនអ្នកស្លាប់ពីការវាយប្រហារប្រភេទនេះមានចំនួន ៥៩៤នាក់ ក្នុងនោះមានក្រុមសកម្មប្រយុទ្ធរដ្ខអ៊ីស្លាមចំនួន ៤៤នាក់ និងទាហាន រួមទាំងក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋាភិបាលចំនួន ៣៨៥នាក់ និងមានជនស៊ីវិល ១៦៥នាក់ផងដែរ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានបាត់បងតំបន់សំខាន់ៗនៅក្នុងប្រទេសស៊ីរី ហើយសមាជិកក្រុម​ប្រយុទ្ធ​របស់ពួកគេត្រូវការដណ្តើម​ទីតាំងនោះមក​វិញ និង​លបវាយឆ្មក់ក្នុងព្រៃ​នៅ​តំបន់​វាលខ្សាច់​ដ៏ធំទូលាយ​នៃ​ភាគ​ខាងកើត​ប្រទេសស៊ីរី៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here