គ្រាប់រ៉ូកែតចំនួន ៣០គ្រាប់បាញ់ចេញពីប្រទេសលីបង់ទៅលើភាគខាងជើងប្រទេសអ៊ីស្រាអែល

0

ទីក្រុងយេរូសាឡឹម៖ កងទ័ពការពារជាតិអ៊ីស្រាអែល ហៅកាត់ថា (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ូកែតចំនួន៣០គ្រាប់បាញ់ចេញពីប្រទេសលីបង់ទៅលើភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។

កងទ័ពការពារជាតិអ៊ីស្រាអែល បាននិយាយថា គ្រាប់រ៉ូកែតដែលបន្លឺ​សំឡេង​ស៊ីរ៉ែន​នៅ​តំបន់​អាប់ភឺកាលីឡេ​ភាគខាង​ជើង​​ប្រទេស​អ៊ីស្រាអែលធ្លាក់នៅដីវាលទំនាប។ សូមបញ្ជាក់ផងដែរថា គិតត្រឹមម៉ោងនេះពុំ​ទាន់​មាន​សេចក្តី​រាយការណ៍ណាមយយ​អំពី​អ្នក​ស្លាប់​ និង​របួស​នោះ​ទេ។

យោងតាមប្រភពពីកងទ័ពការពារជាតិអ៊ីស្រាអែលបានបាញ់កាំភ្លើងធំតបតទៅចំនុចដែលបាញ់គ្រាប់រ៉ូកែត និងធ្វើការវាយប្រហារតាមអាកាសទៅលើផ្ទះមួយខ្នងក្នុងតំបន់ម៉ីសអាល់ចាបាលនៅភាគខាងត្បូងប្រទេសលីបង់ នេះ​បើតាម​របាយការណ៍​របស់​សារព័ត៌មានទូរទស្សន៍ខានរបស់​រដ្ឋ​អ៊ីស្រាអែល៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៩ ខែកុម្ភៈ ឆ្នា២០២៤

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here