រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អតីតនាយករដ្ឋមន្ត្រីថៃនឹងត្រូវដោះលែងពីពន្ធនាគារ

0

ទីក្រុងបាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងពីពន្ធនាគារ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក តាវី សុដសុង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោកថាក់ស៊ីន ស្ថិតក្នុងបញ្ជីអ្នកទោស ៩៣០នាក់ ដែលមានលក្ខណៈគ្រប់គ្រាន់ និងត្រូវបានអនុម័តឱ្យនៅក្រៅឃុំ ដោយសារអាយុ ឬជំងឺ។ គាត់​​ជាប់​ទោសរយៈពេល​មួយ​ឆ្នាំ និងកំពុងព្យាបាលនៅមន្ទីរពេទ្យប៉ូលិស៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

 

LEAVE A REPLY

Please enter your comment!
Please enter your name here