ទីក្រុងគែរ៖ ការចរចាស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាមដែលកំពុងបន្តនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបទទួលបានផលជាវិជ្ជមាន នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបនៅថ្ងៃអង្គារនេះ។
កិច្ចពិភាក្សានេះនឹងមានរយៈពេលបីថ្ងៃ បើយោងតាមប្រភពពីទូរទស្សន៍ al-Qahera បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់អេហ្ស៊ីប។ កិច្ចប្រជុំសន្តិសុខចតុរ័ង្សដែលមានការរួមពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក កាតា និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃអង្គារនៅទីក្រុងគែរ ដើម្បីពិភាក្សាអំពីការសម្របសម្រួលទៅលើបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងការដោះដូរចំណាប់ខ្មាំង៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន