កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលលើនាវាដោយអះអាងថាជាការសាកល្បងអាវុធ

0

ទីក្រុងសេអ៊ូល៖ យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញថាប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលនៅលើនាវាជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគឥសាន​របស់ខ្លួន ក្នុងការសាកល្បងលើកទី៥នៃអាវុធប្រភេទនេះចាប់តាំងពីខែមករាមកម្លេះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង កាលពីថ្ងៃពុធនេះមិនបានប្រាប់ឲ្យដឹងភ្លាមៗពីចំនួនពិតប្រាកដនៃគ្រាប់មីស៊ីល ឬគ្រាប់ទាំងនោះអាចហោះបានចម្ងាយណានោះទេ។

ការបាញ់នេះ គឺជាព្រឹត្តការណ៍បាញ់មីស៊ីលលើកទី៦របស់ប្រទេសកូរ៉េខាងជើងក្នុងឆ្នាំនេះរាប់បញ្ចូលទាំងការសាកល្បងកាលពីថ្ងៃទី ១៤ ខែមករា នៃការបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមដោយប្រើថាមពលធ្យូងថ្មលើកដំបូងរបស់ប្រទេស៕

ប្រភព AP ចុះផ្សាយថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here