ក្រុមអ្នកឃ្លាំមើលសង្គ្រាម៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម វាយប្រហារបន្ទាយយោធាស៊ីរី និងសម្លាប់ទាហាន ៩នាក់

0

ទីក្រុងគែរ៖ ក្នុងសប្តាហ៍នេះ ក្រុមសកម្មប្រយុទ្ធមកពីក្រុមរដ្ឋអ៊ីស្លាមបានវាយប្រហារបន្ទាយយោធានៅភូមិភាគកណ្តាលប្រទេសស៊ីរី និងសម្លាប់ទាហាន៩នាក់ នេះ​បើ​យោងតាម​អ្នក​ឃ្លាំ​មើល​សង្គ្រាមរបស់ភាគីប្រឆាំង។ ក៏ប៉ុន្តែកងទ័ពស៊ីរី និងក្រុមមន្ត្រីមិនបានបញ្ជាក់អំពីការវាយប្រហារនេះនៅឡើយទេ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បាន​អះអាង​ទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃច័ន្ទនៅជិតទីក្រុងអាល់-សុខា ដោយនិយាយបន្តទៀតថាក្រុមសកម្មប្រយុទ្ធរបស់ខ្លួន​រឹបអូស​បាន​អាវុធ​ដែលបោះបង់ចោលដោយ​ទាហាន​រត់​ចោលជួរ និងដុតបំផ្លាញបន្ទាយ។ សេចក្តីថ្លែងការណ៍​របស់​ពួក​សកម្មប្រយុទ្ធ​អះអាង​ទទួលខុសត្រូវអ្វីដែលបានបង្ហោះកាលពីល្ងាចថ្ងៃអង្គារនេះ។

ការវាយប្រហារនេះគឺជាការប៉ះទង្គិចកាន់តែខ្លាំងលើកចុងក្រោយបំផុតនៅវាលខ្សាច់ភាគខាងកើតប្រទេសស៊ីរី រវាងពួកសកម្មប្រយុទ្ធ និងកងទ័ពស៊ីរី ដែលគាំទ្រដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់៕

ប្រភព AP ចុះផ្សាយថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here