ក្រុមឧទ្ទាមហ៊ូធី ត្រូវបានគេសង្ស័យថាបានវាយប្រហារកប៉ាល់ដែលមានទង់ជាតិបេលីស នៅច្រកសមុទ្របាអែល-ម៉ាន់ដេប

0

ទីក្រុងឌូបៃ៖ ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន ត្រូវបានគេសង្ស័យក្នុងការវាយប្រហារមួយដែលបានបំផ្លាញកប៉ាល់ដែលមានទង់ជាតិបេលីស ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្របាអែល-ម៉ាន់ដេបតភ្ជាប់សមុទ្រក្រហម និងឈូងសមុទ្រអាដែន នេះបើយោងតាមសម្តីអាជ្ញាធរ កាលពីព្រឹកថ្ងៃចន្ទ។

ការវាយប្រហារលើកប៉ាល់នេះ បានកើតឡើងស្របពេលដែលយោធាអាមេរិកយល់ព្រមធ្វើការវាយប្រហារតាមអាកាសថ្មីសំដៅទៅលើពួកឧទ្ទាម ហើយបានកំណត់គោលដៅទៅលើយន្តហោះគ្មានមនុស្សបើកក្រោមទឹករបស់ក្រុមហ៊ូធីដែលគេឃើញចាប់តាំងពីក្រុមឧទ្ទាមនេះ ចាប់ផ្តើមវាយប្រហារលើកប៉ាល់ កាលពីខែវិច្ឆិកាមកម្លោះ៕

ប្រភព AP ចុះផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here