ភរិយាមេដឹកនាំប្រឆាំងរុស្ស៊ីលោក អាឡិចស៊ី ណាវ៉ាល់នី បានប្តេជ្ញានៅថ្ងៃចន្ទនេះថានឹងបន្ត ប្រយុទ្ធប្រឆាំងនឹងវិមានក្រឹមឡាំង ខណៈដែលអាជ្ញាធរបានបដិសេធមិនឲ្យម្តាយរបស់គាត់ចូលកន្លែងដាក់សព ដែលគាត់ជឿថាជាកន្លែងដែលគេតម្កល់សាកសពកូនគាត់ទុកនៅទីនោះ បន្ទាប់ពីស្លាប់កាលពីសប្តាហ៍មុន នៅក្នុងពន្ធនាគារអាណានិគមព្រហ្មទណ្ឌអាកទិក។
ពាក្យសម្តីនៅក្នុងវីដេអូដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា លោកស្រី យូលីយ៉ា ណាវ៉ាល់យ៉ា ចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថា សម្លាប់ប្តីរបស់គាត់នៅក្នុងគុកដាច់ស្រយាល ហើយថែមទាំងចោទប្រកាន់ថាការបដិសេធរបស់មន្ត្រីមិនព្រមប្រគល់សាកសពទៅឲ្យម្តាយក្មេករបស់នាងគឺជាផ្នែកមួយនៃការបិទបាំងរឿងនេះ៕
ប្រភព AP ចុះផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន