កុងហ្គោ៖ យោងតាមអជ្ញាធរក្នុងតំបន់ និងក្រុមសង្គមស៊ីវិលបាននិយាយកាលពីថ្ងៃអង្គារនេះថា ក្រុមឧទ្ទាមជ្រុលនិយមនៅភាគខាងកើតប្រទេសកុងហ្គោសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១២នាក់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាក្នុងសប្តាហ៍នេះ។
លោក គ្រីស្តូហ្វមូនយ៉ាន់ដេរុ អ្នកសម្របសម្រួលនៃអនុសញ្ញាដើម្បីការគោរពសិទ្ធិមនុស្សបាននិយាយថា ក្រុមឧទ្ទាមនិងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាមសម្លាប់មនុស្ស ១៣នាក់នៅក្នុងទឹកដីម៉មបាសានៃខេត្តអ៊ីទូរី កាលពីថ្ងៃអង្គារ។
លោក គ្រីស្តូហ្វមូនយ៉ាន់ដេរុ បានបន្តទៀតថា ជនរងគ្រោះភាគច្រើនត្រូវបានគេសម្លាប់នៅក្នុងផ្ទះរបស់ពួកគេតែម្តង៕
ប្រភព AP ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន