ឌូបៃប្រទេសអារ៉ាប់រួម៖ ការវាយប្រហារបំផ្លិចផ្លាញរបស់អ៊ីស្រាអែលទៅលើបំពង់បង្ហូរឧស្ម័នធម្មជាតិអឺរ៉ង់កាលពីសប្តាហ៍មុនដោយសារការផ្ទុះជាច្រើនកន្លឹងនៅលើបំពង់បង្ហូរឧស្ម័ន នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីប្រេងកាតអឺរ៉ង់កាលពីថ្ងៃពុធនេះ ដោយលោកបន្ថែមថាហេតុការណ៍នេះរឹតតែបង្កើនភាពតានតឹងបន្ថែមទៀតរវាងសត្រូវដ៏ខ្លាំងក្នុងតំបន់ប្រឆាំងគ្នានៅពីក្រោយសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។
ការចោទប្រកាន់របស់រដ្ឋមន្ត្រីប្រេងកាតអឺរ៉ង់លោក ចាវ៉ាដ អូជី បានធ្វើឡើងនៅពេលដែលអ៊ីស្រាអែលទទួលរងនូវការស្តីបន្ទោសចំពោះការវាយប្រហារជាបន្តបន្ទាប់ទៅលើកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់។
លោក ចាវ៉ាដ អូជី និយាយថា ”ការផ្ទុះបំពង់បង្ហូរឧស្ម័ន គឺជាផែនការរបស់អ៊ីស្រាអែល” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអឺរ៉ង់ IRNA។ “សត្រូវមានបំណងបំផ្លាញសេវាហ្គាសតាមខេត្ត និងបង្កហានិភ័យទៅដល់ការចែកចាយហ្គាសរបស់ប្រជាជន”៕
ប្រភព AP ចុះផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន