ប្រធានាធិបតី លោក ចូ បៃដិន បាននិយាយថា អ៊ីស្រាអែលមានឆន្ទៈបញ្ឈប់សង្គ្រាមជាមួយក្រុមហាម៉ាសនៅហ្គាហ្សា ក្នុងអំឡុងខែតមអាហាររបស់មូស្លីមដែលហៅថាបុណ្យរ៉ាម៉ាដាននាពេលខាងមុខនេះ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានឈានដល់មានការដោះលែងចំណាប់ខ្មាំងមួយចំនួនដោយក្រុមសកម្មប្រយុទ្ធ។
អ្នកចរចាមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា កំពុងធ្វើការលើកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌដែលក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ដែលខ្លួនបានចាប់ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន និងការផ្អាកការប្រយុទ្ធគ្នារយៈពេលប្រាំមួយសប្តាហ៍។ ក្នុងអំឡុងពេលផ្អាកបណ្តោះអាសន្ននេះ ការចរចានឹងបន្តលើការដោះលែងចំណាប់ខ្មាំងដែលនៅសល់ផងដែរ៕
ប្រភព AP ចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន