អ្នកគោរពបូជាកាតូលិក១៥នាក់ស្លាប់ក្នុងការវាយប្រហារនៅភាគខាងជើងភូមិប៊ូគីណាហ្វាសូ

0

នីហ្សេរីយ៉ា៖ មន្ត្រីព្រះវិហារបាននិយាយថា យ៉ាងហោចណាស់អ្នកគោរពបូជាកាតូលិក ១៥នាក់ត្រូវសម្លាប់នៅក្នុងភូមិប៊ូគីណាហ្វាសូ កាលពីថ្ងៃអាទិត្យពេលដែលខ្មាន់កាំភ្លើងបានវាយប្រហារសហគមន៍មួយខណៈដែលពួកគេប្រមូលផ្តុំគ្នាអធិស្ឋាននៅក្នុងតំបន់ភាគខាងជើងដែលរងគ្រោះដោយសារជម្លោះរបស់ប្រទេសនេះ។

អំពើហិង្សានៅក្នុងភូមិអេសសាកាន គឺជា “ការវាយប្រហារភេរវកម្ម” ដែលបានបណ្តាលឱ្យអ្នកកាន់សាសនាកាតូលិក១២នាក់ស្លាប់នៅកន្លែងកើតហេតុ ខណៈដែល៣នាក់ផ្សេងទៀតស្លាប់ក្រោយពេលពួកគេកំពុងទទួលបានការព្យាបាលរបួស នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយលោកអាចារ្យ ហ្សង់-ព្យែរ សាវ៉ាដូហ្គោ អគ្គស្នងការរងនៃភូមិភាគកាតូលិកដូរីដែលជាកន្លែងកើតហេតុ៕

ប្រភព AP ចុះផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here