ស៊ូដង់ខាងត្បូងទិទៀនអំពីការប្រយុទ្ធនៅព្រំដែនជិតខាង និងការវាយប្រហារនៅសមុទ្រក្រហម

0

ទីក្រុងជូបា៖ រដ្ឋាភិបាលស៊ូដង់ខាងត្បូង កាលពីថ្ងៃអង្គារបានស្តីបន្ទោសថាវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះមួយផ្នែកលើការប្រយុទ្ធគ្នានៅព្រំដែនប្រទេសជិតខាង និងអស្ថិរភាពនៅសមុទ្រក្រហមកន្លែងក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែនបានវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ។

ដោយសារមន្ត្រីរដ្ឋាភិបាលភាគច្រើនមិនទាន់បើកប្រាក់ខែរយៈពេលប្រាំខែកន្លងមកហើយ និងតម្លៃនៃការរស់នៅកើនឡើងខ្ពស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ម៉ៃឃើល ម៉ាគុយ លូត ប្រាប់អ្នកសារព័ត៌មាន កត្តាខាងក្រៅបានជះឥទ្ធិពលដល់ការនាំចេញប្រេងរបស់ស៊ូដង់ខាងត្បូង ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេស៕

ប្រភព AP ចុះផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here