ទីក្រុងម៉ាកលែន៖ នាយក FBI លោក គ្រីស្តូហ្វឺ វ្រាយ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកអាចប្រឈមមុខនឹងសកម្មភាពគំរាមកំហែងយ៉ាងឆាប់រហ័សចំពោះការបោះឆ្នោតអាមេរិកនៅឆ្នាំនេះ ដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងទំនើបកម្មនៃបច្ចេកវិទ្យាផ្សេងទៀតនឹងធ្វើឱ្យមានការរំខាន និងការជ្រៀតជ្រែកកាន់តែងាយស្រួលជាងមុន។
លោក វ្រាយ បាននិយាយនៅក្នុងសន្និសីទសន្តិសុខជាតិថា “សហរដ្ឋអាមេរិកធ្លាប់ប្រឈមមុខនឹងការគំរាមកំហែងឥទ្ធិពលអាក្រក់ពីសត្រូវបរទេសក្នុងអតីតកាលរួចមកហើយ”។ “ប៉ុន្តែការបោះឆ្នោតលើកនេះ សហរដ្ឋអាមេរិកនឹងប្រឈមមុខជាមួយសត្រូវកាន់តែច្រើនដែលសកម្មភាពរបស់ពួកគេកាន់តែលឿងដោយសកម្មភាពទាំងនេះបានបើកដំណើរការដោយបច្ចេកវិទ្យាថ្មី”។
លោកបានលើកឡើងបន្ថែមទៀតពីភាពជឿនលឿននៃជំនាន់ AI ដោយនិយាយថា “គេបង្កើតវាមកកាន់តែងាយស្រួលជាងមុនសម្រាប់ទាំងសត្រូវបរទេសដែលមានជំនាញខ្លាំង និងមិនសូវមានជំនាញ អាចចូលរួមក្នុងសកម្មភាពដែលបង្កឥទ្ធិពលអាក្រក់ដល់ការបោះឆ្នោត»៕
ប្រភព AP ចុះផ្សាយថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន