ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់សមាជិកហេសបូឡា ៧នាក់ នៅលីបង់ខាងត្បូង

0

ទីក្រុងស៊ីដុន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងមន្ត្រីបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល ត្រូវចំរថយន្តមួយគ្រឿងដែលស្ថិតនៅភាគខាងត្បូងប្រទេស​លីបង់​ នា​ព្រឹក​ថ្ងៃ​សៅរ៍បណ្តាលឲ្យសមាជិកហេសបូឡាចំនួនបីនាក់ស្លាប់។

ចំណែកឯសមាជិកក្រុមហេសបូឡា៤នាក់ផ្សេងទៀត​​ស្លាប់នៅក្នុង​ការ​វាយ​ប្រហារនៅពេលយប់ចំ​លើ​ផ្ទះ​មួយ​ខ្នងក្នុងទី​ក្រុងរ៉ាមៀ នេះបើយោងតាមសំដីរបស់មន្ត្រីសន្តិសុខលីបង់សុំមិនបញ្ចេញឈ្មោះ ដោយសារគាត់មិនទាន់ទទួលបានការអនុញ្ញាតក្នុងការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។

ទីភ្នាក់ងារសារព័ត៌មានជាតិគ្រប់គ្រងដោយរដ្ឋបាននិយាយថា ការវាយប្រហោរចុងក្រោយបង្អស់នៅថ្ងៃសៅរ៍នេះប៉ះចំរថយន្តមួយគ្រឿនក្នុងទីក្រុងណាកូរ៉ា ដែលជាទីក្រុងស្ថិតនៅតាមបណ្តោយឆ្នេរភាគខាងត្បូងប្រទេសលីបង់៕

ប្រភព AP ចុះផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here