មនុស្ស៦នាក់ដែលគេចោទប្រកាន់ថាជាសមាជិកក្រុមរដ្ឋឥស្លាមត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារនៅតំបន់កូកាស៊ីសភាគខាងជើងប្រទេសរុស្ស៊ី ក្នុងរបាយការណ៍ដែលគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម (NAC) បានពិពណ៌នាកាលពីថ្ងៃអាទិត្យថានេះជា “ប្រតិបត្តិការប្រឆាំងភេរវកម្ម” ។
យោងតាមសេចក្តីថ្លែងការណ៍របស់ NAC បានឱ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍បុរសទាំង៦នាក់បានសំងំលាក់ខ្លួននៅក្នុងអាផាតមិនជាន់ទី៣ក្នុងទីក្រុងខារ៉ាប៊ូឡាក់ដែលមានប្រជាជនប្រមាណជា ៣០.០០០នាក់ ក្នុងសាធារណរដ្ឋអ៊ីនហ្គូសៀរបស់ប្រទេសរុស្ស៊ី។
ការបាញ់ប្រហារជាមួយក្រុមសេវាសន្តិសុខកើតឡើងបន្ទាប់ពីផ្លូវដែលនៅជុំវិញអាផាតមិនត្រូវបានឡោមព័ទ្ធ ហើយអ្នករស់នៅទីនោះត្រូវបានជម្លៀសចេញទៅសាលាក្បែរនោះ នេះបើយោងតាមទីភ្នាក់ងារ អ៊ីនធឺហ្វេសរបស់រុស្ស៊ី៕
ប្រភព AP ចុះផ្សាយថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន