ក្រុមក្មេងទំនើងដ៏មានឥទ្ធិពលបង្កភាពវឹកវរក្នុងប្រទេសហៃទីដោយវាយប្រហារគោលដៅសំខាន់ៗក្នុងប្រទេសនេះ

0

ក្រុមក្មេងទំនើងដែលមានអំណាចកាន់តែខ្លាំងឡើងបានវាយប្រហារពន្ធនាគារ និងអាកាសយានដ្ឋានដែលបម្រើឲ្យរដ្ឋធានីរបស់ប្រទេសហៃទីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលជាហេតុបង្ខំឱ្យអាជីវកម្ម និងសាលារៀនត្រូវបិទទ្វារ ខណៈមនុស្សរាប់រយនាក់ភៀសខ្លួនចេញ។

ក្រុម​ក្មេងទំនើងប្រដាប់​ដោយអាវុធទំនើបៗកើនឡើងអំណាចខ្លាំងជាងរដ្ឋាភិបាលប្រទេសហៃទីដែលកំពុងចុះខ្សោយ ហើយមកដល់ពេលនេះពួកគេគ្រប់គ្រងទីក្រុងបានប្រមាណជា ៨០%ហើយ នេះ​បើ​យោងតាម​អង្គការ​សហប្រជាជាតិ៕

ប្រភព AP ចុះផ្សាយថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here