វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌បាននិយាយកាលពីថ្ងៃចន្ទនេះថា មន្ត្រីស៊ីវិលរបស់កងទ័ពអាកាសអាមេរិកម្នាក់រងការចោទប្រកាន់ពីតុលាការសហព័ន្ធក្នុងរដ្ឋនេប្រាស្កាពីបទបញ្ជូនព័ត៌មានសម្ងាត់អំពីសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែននៅលើថ្នាលណាត់ជួបតាមអីនធឺណែតបរទេស។
លោក ដាវីឌ ហ្វ្រែងគ្លីន ស្លាតធឺ វ័យ៦៣ឆ្នាំ ដែលអាជ្ញាធរនិយាយថា គាត់ចូលនិវត្តន៍ក្នុងឋានៈជាវរសេនីយ៍ទោកងទ័ព និងត្រូវបានចាត់តាំងឱ្យទៅបញ្ជាការដ្ឋានយុទ្ធសាស្រ្តសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពអាកាសអុហ្វត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ក្រោមការចោទប្រកាន់ពីបទបង្ហាញព័ត៌មានការពារជាតិដោយខុសច្បាប់ និងរួមគំនិតធ្វើអំពើខុសច្បាប់៕
ប្រភព AP ចុះផ្សាយថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន