ទីក្រុងបាសេឡូណា៖ ជនអន្តោប្រវេសន៍៤នាក់ត្រូវបានគេរកឃើញថាស្លាប់ និង៦៤នាក់ត្រូវបានជួយសង្គ្រោះពេលទូកចេញពីម៉ូរីតានីមកដល់កោះកាណារីរបស់អេស្ប៉ាញ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់សមុទ្រអាត្លង់ទិកដ៏គ្រោះថ្នាក់ពីអាហ្វ្រិកខាងលិច នេះបើតាមសេវាសង្គ្រោះដែនសមុទ្រអេស្ប៉ាញ។
សេវាកម្មសង្គ្រោះដែនសមុទ្រអេស្ប៉ាញបន្ថែមទៀតថា ជនចំណាកស្រុកបានមកដល់នៅលើកោះអែលហ៊ីរ៉ូ កាលពីល្ងាចថ្ងៃអង្គារ ដែលមានអ្នកនៅរស់ជាច្រើននាក់រួមទាំងស្ត្រី២នាក់ និងអនីតិជន៩នាក់៕
ប្រភព AP ចុះផ្សាយថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤