ទីក្រុងឌូបៃ៖ អាជ្ញាធរបាននិយាយថា ការវាយប្រហារដែលគេសង្ស័យថាជាទង្វើរបស់ក្រុមឧទ្ទាមហ៊ូធីយេម៉ែនកាលពីថ្ងៃសុក្រនេះបានបំផ្ទុះនៅខាងមុខកប៉ាល់មួយគ្រឿងនៅឈូងសមុទ្រអាដែន។
មិនមាននរណាម្នាក់រងរបួសនោះទេ ហើយកប៉ាល់អាចបន្តដំណើរបានធម្មតា នេះបើយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការដែនសមុទ្ររបស់ចក្រភពអង់គ្លេស ដែលឃ្លាំមើលដែនទឹកនៅមជ្ឈិមបូព៌ា។ ក្រុមហ៊ុនសន្តិសុខឯកជនអាំប្រីក៏បានរាយការណ៍ដោយឡែកពីការវាយប្រហារនេះផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ូធីមិនបានអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ ហើយជាធម្មតាគឺត្រូវការពេលជាច្រើនម៉ោងមុនពេលពួកគេទទួលស្គាល់ការវាយប្រហាររបស់ខ្លួន៕
ប្រភព AP ចុះផ្សាយថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤