លោក គីម ជុងអ៊ុន បើករថក្រោះប្រភេទថ្មីអំឡុងពេលធ្វើសមយុទ្ធ និងអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីត្រៀមខ្លួនធ្វើសង្គ្រាម

0

ទីក្រុងសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមហ្វឹកហ្វឺនជាមួយកងទ័ពក្នុងប្រតិបត្តិការរថក្រោះប្រយុទ្ធដែលទើបនឹងបង្កើតថ្មី ខណៈដែលលោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីត្រៀមធ្វើសង្គ្រាម នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍។ សមយុទ្ធរថក្រោះរបស់កូរ៉េខាងជើងត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិករយៈពេល១១ថ្ងៃប្រចាំឆ្នាំ ដែលនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធរបស់គូប្រជែងរបស់ខ្លួនជាការហាត់សមដើម្បីឈ្លានពាន។ សមយុទ្ធរបស់កូរ៉េខាងជើង កាលពីថ្ងៃពុធត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យសមត្ថភាពប្រយុទ្ធរបស់កងរថក្រោះ និងពាក់ព័ន្ធនឹងរថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទថ្មីដែលលោក គីម ហៅថា “ខ្លាំងបំផុតរបស់ពិភពលោក” នេះបើយោងតាមមន្ត្រីរបស់មជ្ឍមណ្ឌលទីភ្នាក់ងារសារព័ត៌មានកូរ៉េ។

ប្រភព AP ចុះផ្សាយថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here