គាំង GPS យន្តហោះដឹករដ្ឋមន្ត្រីការពារជាតិអង់គ្លេស ពេលហោះហើរក្បែរទឹកដីរុស្ស៊ី

0

ទីក្រុងឡុងដ៍៖ យន្តហោះដែលដឹករដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក ហ្រេនសាប បង្ហាញ សញ្ញាផ្កាយរណបជាប់គាំង នៅពេលដែលយន្តហោះនេះទៅដល់ជិតទឹកដីរុស្ស៊ី នេះបើយោងតាមសម្តីមន្ត្រីរដ្ឋាភិបាលនិយាយកាលពីថ្ងៃព្រហស្បតិ៍នេះ។

រដ្ឋាភិបាល​បាន​និយាយ​ថា យន្តហោះ​របស់​កងទ័ព​អាកាស​​រាជរដ្ឋាភិបាលបាន​ដឹក​ លោក សាប រួមទាំងមន្ត្រីជាច្រើនរូប និងអ្នកកាសែត “បានជួបបញ្ហាគាំ GPS បណ្តោះអាសន្ននៅពេលដែលពួកគេហោះហើរដល់ជិតតំបន់កាលីនីនក្រាដ ក្នុងជើងហោះហើរពីប្រទេសប៉ូឡូញទៅចក្រភពអង់គ្លេស។

អ្នក​យក​ព័ត៌មានដឺថាមអុហ្វឡុងដុង (The Time of London) ​ដែលរួមដំណើរ​លើ​យន្តហោះនេះដែរបាន​និយាយ​ថារយៈពេលប្រមាណជា៣០នាទីប្រព័ន្ធទូរស័ព្ទ​ដៃ​មិនអាចភ្ជាប់អ៊ីនធឺណិតបានទេ ហើយយន្តហោះត្រូវបានបង្ខំឱ្យប្រើវិធីផ្សេងជំនួសដើម្បីកំណត់ទីតាំងរបស់ខ្លួន៕

ប្រភព AP ចុះផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here