ទីក្រុងអាល់ប៊ុកឃឺរ៖ ជនភៀសខ្លួនអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានគេរកឃើញថាមានទោសកាលពីថ្ងៃចន្ទពីបទឃាតកម្មកម្រិតទីមួយ នៅក្នុងការបាញ់ប្រហារមួយក្នុងចំណោមការបាញ់សម្លាប់ចំនួនបីករណីដ៏រន្ធត់នៅសហគមន៍ឥស្លាមអាល់ប៊ុកឃឺ កាលពីរដូវក្តៅឆ្នាំ២០២២។
លោក មូហាំម៉ាត់ ស៊ីដ ប្រឈមមុខនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីសម្លាប់លោក អាហ្វតាប ហ៊ូសេន វ័យ៤១ឆ្នាំ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ គាត់ក៏នឹងត្រូវកាត់ទោសបន្ថែមទៀតនៅប៉ុន្មានខែខាងមុខនេះ ក្នុងករណីឃាតកម្មចំនួន២ផ្សេងទៀត៕
ប្រភព AP ចុះផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន