ទីក្រុងសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានសាកល្បងយ៉ាងជោគជ័យទៅលើម៉ាស៊ីនដុតធ្យូងសម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងកម្រិតមធ្យមប្រភេទថ្មីរបស់ខ្លួន ដោយអះអាងពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍមីស៊ីលដ៏មានអនុភាពខ្លាំង និងលឿនដែលរចនាឡើងដើម្បីវាយប្រហារគោលដៅដែលមានរយៈចម្ងាយឆ្ងាយ ដូចជាក្នុងតំបន់សហរដ្ឋអាមេរិក។
មីស៊ីលលឿនជាងសំឡេង ស្ថិតក្នុងចំណោមប្រព័ន្ធសព្វាវុធបច្ចេកវិទ្យាខ្ពស់ ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានប្តេជ្ញាជាសាធារណៈថាដាក់បញ្ចូលក្នុងឆ្នាំ២០២១ ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ការធ្វើឲ្យស៊ីជម្រៅនៃភាពប្រទូស្តរ៉ាយខាងផ្នែកយោធាអាមេរិក។ អ្នកជំនាញការឯករាជ្យនិយាយថាលោក គីម ចង់បានឃ្លាំងអាវុធនុយក្លេអ៊ែទំនើប ដើម្បីដាក់សម្ពាធទៅលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក ដូចជាការបន្ធូរបន្ថយទណ្ឌកម្មនៅពេលដែលកិច្ចការការទូតចាប់ផ្តើមឡើងវិញ៕
ប្រភព AP ចុះផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤