ប្រទេសអូស្ត្រាលី៖ ប៉ូលិសនៅរដ្ឋវិចតូរ៉ីរាយការណ៍នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នេះថា បុរស ៣នាក់រងរបួស ក្រោយពេលបាញ់ប្រហារមួយនៅចំណតរថយន្តនៅភាគខាងលិចនៃទីក្រុងម៉ែលប៊ន។ នៅមុនម៉ោង ១១:៥០នាទីយប់ ថ្ងៃអង្គារ ទី១៩ ខែមីនា ប៉ូលិសត្រូវបានគេហៅតាមទូរស័ព្ទឲ្យទៅតំបន់ហ្រ្វេនស្ហីបផ្លេស (Friendship Place) ជាយក្រុងថានណេតដែលមានចម្ងាយប្រមាណជា ២៥គីឡូម៉ែត្រខាងលិចនៃសង្កាត់មជ្ឍមណ្ឌលពាណិជ្ចកម្មរបស់ទីក្រុងម៉ែលប៊ន។
សមត្ថកិច្ចចុះស្រាវជ្រាវភ្លាមៗដែរ ប៉ុន្តែមិនឃើញមាននរណាម្នាក់នៅកន្លែងកើតហេតុនោះទេ។ក្រោយមក ប៉ូលិសឬភ្នាក់ងារសេវាសង្គ្រោះបន្ទាន់ទទួលបានរបាយការណ៍ចំនួន៣ដាច់ដោយឡែកពីគ្នាដែលនីមួយៗរាយការណ៍ពីបុរសម្នាក់ដែលរងរបួស ដែលពាក់ព័ន្ធនឹងរបួសដោយគ្រាប់កាំភ្លើងលើរាងកាយផ្នែកខាងលើរបស់បុរសម្នាក់
យោងតាមប្រភពពីប៉ូលិសវិចតូរីបានឱ្យដឹងថា ការឈ្លោះប្រកែកគ្នាអាចកើតឡើងរវាងមនុស្ស ២ក្រុម ខណៈដែលស្ថានភាពពិតប្រាកនឹងត្រូវបានកំណត់។
ប៉ូលិសបញ្ជាក់ថា៖ «សមត្ថកិច្ចកំពុងពិនិត្យឧប្បត្តិហេតុទៅតាមគោលដៅដែលបានកំណត់ ហើយភាគីដែលពាក់ព័ន្ធក្នុងករណីនេះគឺជាក្រុមមនុស្សស្គាល់គ្នា»៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤