ស្នូរផ្ទុះឮពាសពេញប្រទេសអ៊ុយក្រែនដោយការវាយប្រហារមីស៊ីលរបស់រុស្ស៊ី

0

ទីក្រុងកៀវ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្នូរផ្ទុះគ្រាប់បន្លឺឡើងនៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃសុក្រ ពេលដែលប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល។

ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបាននិយាយថា សំឡេងគ្រាប់បំផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងហ្សាប៉ូរីហ្សីយ៉ា ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ភាគខាងកើតនៃទីក្រុងខាគីវ និងទីក្រុងកណ្តាលឌីនីប្រូ ក្នុងពេលប្រកាសអាសន្នតាមអាកាសបន្លឺឡើងដោយការវាយប្រហារ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here