បារាំងបង្កើនការការពារសន្តិសុខដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមវាយប្រហារប្រទេសរុស្ស៊ី

0

ទីក្រុងប៉ារីស៖ រដ្ឋាភិបាលបារាំងបានបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃអាទិត្យនេះ បន្ទាប់ពីការវាយប្រហារដ៏សាហាវនៅសាលប្រគុំតន្ត្រីរុស្ស៊ី ហើយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវ។

នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal បានប្រកាសពីការសម្រេចចិត្តដែលបង្ហោះនៅក្នុងបណ្តាញសង្គម X ដែលនិយាយថា អាជ្ញាធរកំពុងពិចារណាលើការអះអាងទទួលខុសត្រូវរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំពោះការវាយប្រហារ (ទីក្រុងម៉ូស្គូ) និងការគំរាមកំហែងដែលមានទម្ងន់មកលើប្រទេសរបស់យើង៕

ប្រភព AP ចុះផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here