ទីក្រុងអ៊ីស្លាម៉ាបាដ៖ មន្ត្រីបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានធ្វើការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នេះនៅធនាគារឯកជនមួយកន្លែងដែលស្ថិតនៅទីក្រុងកានដាហារភាគខាងត្បូងអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។
លោក អ៊ីណាមូឡា សាម៉ាន់នី ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃនាយកដ្ឋានវប្បធម៌ និងព័ត៌មាន បាននិយាយថា ជនរងគ្រោះទាំងអស់គឺជាប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅធនាគារសាខាកាប៊ុលថ្មី ដើម្បីដកបៀវត្សរ៍ប្រចាំខែរបស់ពួកគេ។
លោក អាប់ឌុល ម៉ាធីន កានី អ្នកនាំពាក្យក្រសួងមហាផ្ទៃលីបង់ ក៏បានបញ្ជាក់ពីការវាយប្រហារនេះផងដែរ ប៉ុន្តែមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេ។ លោកនិយាយថា ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ប្រភព AP ចុះផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤