ខ្មាន់កាំភ្លើងនៅអេក្វាឌ័រសម្លាប់មនុស្ស៨នាក់ និងបង្ករបួសស្នាម ៨នាក់ ក្នុងការវាយប្រហារនៅទីក្រុងឆ្នេរសមុទ្រហ្គាយ៉ាគីល

0

ទីក្រុងគីតូ៖ ខ្មាន់កាំភ្លើងប្រដាប់អាវុធបានវាយប្រហារទៅលើមនុស្សមួយក្រុមក្នុងទីក្រុងឆ្នេរសមុទ្រហ្គាយ៉ាគីលរបស់ប្រទេសអេក្វាឌ័រ បណ្តាលឲ្យមនុស្ស៨នាក់ និង៨នាក់ផ្សេងទៀតរងរបួស ដែលនេះជាឧប្បត្តិហេតុហិង្សាចុងក្រោយបង្អស់នៅក្នុងប្រទេសអាមេរិកខាងត្បូង។

កាលពីម៉ោងប្រមាណជា៧យប់ម៉ោងនៅក្នុងស្រុកនាថ្ងៃសៅរ៍ សាក្សីបាននិយាយថា ក្រុមបុរសប្រដាប់ដោយអាវុធជិះរថយន្តមួយគ្រឿងមកដល់ក្នុងសង្កាត់ហ្គូសម៉ូភាគខាងត្បូង។ ពួក​គេ​បាន​បាញ់​ទៅ​លើ​ហ្វូងមនុស្ស​មួយ​ក្រុម​បណ្តាល​ឱ្យ​មនុស្ស២​នាក់ស្លាប់។ ចំណែកឯ៦​នាក់​ទៀត​ ​ស្លាប់​បាត់បង់ជីវិតបន្ទាប់ពីមក​ដល់​មណ្ឌល​សុខភាព​​ដោយ​សាររបួស​ធ្ងន់ធ្ងរ នេះបើតាមការរៀបរាប់របស់ក្រសួង​​ប្រាប់​មកអ្នក​កាសែត​ថា ។

ពុំមាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ភ្លាមៗទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​​ទេ៕

ប្រភព AP ចុះផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here