រដ្ឋមន្ត្រីការពារជាតិនិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនដើម្បីដោះស្រាយគ្រប់សេណារីយ៉ូរបស់អ៊ីរ៉ង់

0

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយគ្រប់សេណារីយ៉ូណាមួយ បន្ទាប់ពីអ៊ីរ៉ង់បានគំរាមសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍របស់អ៊ីរ៉ង់កាលពីថ្ងៃទី១ ខែមេសា។

មន្ត្រីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ថានទូតអ៊ីស្រាអែលមិនមានសុវត្ថិភាពទេ ហើយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការមួយបានចេញផ្សាយក្រាហ្វិកដែលបង្ហាញពីអាវុធដែលមានសមត្ថភាពវាយប្រហារអ៊ីស្រាអែល។

ការិយាល័យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូវ កាឡិន បានចេញសេចក្តីថ្លែងការណ៍អំពីការត្រៀមខ្លួន បន្ទាប់ពីគាត់បានធ្វើ “ការវាយតម្លៃស្ថានភាពប្រតិបត្តិការ” ជាមួយមន្ត្រីយោធាជាន់ខ្ពស់៕

ប្រភព Reuters ចុះផ្សាយថ្ងៃទី៧ ខែមេសា

LEAVE A REPLY

Please enter your comment!
Please enter your name here