អ៊ីស្រាអែលកាត់បន្ថយទ័ពនៅតំបន់ហ្កាហ្សាភាគខាងត្បូង ខណៈដែលប្រទេសអេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះកិច្ចចរចាថ្មី

0

ប្រទេសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានដកទាហានបន្ថែមទៀតចេញពីតំបន់ហ្គាហ្សាភាគខាងត្បូង ដោយបន្សល់ទុកតែកងពលតូចមួយ ខណៈដែលខ្លួន និងក្រុមហាម៉ាស់បានបញ្ជូនក្រុមការងារទៅប្រទេសអេហ្ស៊ីបដើម្បីចូលរួមកិច្ចពិភាក្សាថ្មីស្តីពីបទឈប់បាញ់គ្នាដ៏មានសក្តានុពលនៃជម្លោះរយៈពេល៦ខែកន្លងទៅនេះ។

អ៊ីស្រាអែលបាននឹងកំពុងកាត់បន្ថយចំនួនទាហាននៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីដើមឆ្នាំ ដើម្បីកាត់បន្ថយទាហានបម្រុង និងស្ថិតក្រោមការដាក់សម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោន ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ ជាពិសេសបន្ទាប់ពីការសម្លាប់បុគ្គលិកផ្តល់ជំនួយ៧នាក់កាលពីសប្តាហ៍មុន៕

ប្រភព Reuters ចុះផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here