យោធាអ៊ីស្រាអែលប្តេជ្ញាឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈដែលមានការអំពាវនាវឱ្យមានការអត់ធ្មត់

0

ប្រជាជនអ៊ីស្រាអែលទន្ទឹងរង់ចាំពាក្យសម្តីអំពីអ្វីដែលលោកនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ ឆ្លើយតបចំពោះការវាយប្រហារដោយផ្ទាល់ជាលើកដំបូងមិនធ្លាប់មានរបស់អ៊ីរ៉ង់ ក្នុងពេលដែលសម្ពាធអន្តរជាតិឲ្យមានសេចក្តីអត់ធ្មត់ដែលនេះធ្វើឲ្យមានសេចក្តីព្រួយបារម្ភកើនឡើងក្នុងចំណោមមនុស្សជាតិ អំពីការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា។

ប្រភពរដ្ឋាភិបាលមួយបាននិយាយថា លោក នេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទបានកោះហៅគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោកជាលើកទីពីរក្នុងរយៈពេលមិនដល់២៤ម៉ោង ដើម្បីថ្លឹងថ្លែងការឆ្លើយតបចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកកាលពីចុងសប្តាហ៍របស់អ៊ីរ៉ង់។

អគ្គសេនាធិការយោធា លោក ហឺហ្សី ហាលេវី បាននិយាយថា អ៊ីស្រាអែលនឹងតបត តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕

ប្រភព Reuters ចុះផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here