សារព័ត៌មាន ABC News រាយការណ៍ថា មីស៊ីលអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់

0

កាំជ្រួច​របស់​អ៊ីស្រាអែល​បាន​បាញ់​ដល់​ទីតាំង​មួយ​ក្នុង​ប្រទេស​អ៊ីរ៉ង់ សារព័ត៌មាន ABC News បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​រាយការណ៍​ពី​ការ​ផ្ទុះ​នៅ​កណ្តាល​ប្រទេស នៅប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​សងសឹក​លើ​អ៊ីស្រាអែល។

ទីភ្នាក់ងាររ៉យទ័រ​មិន​អាច​បញ្ជាក់​ពី​របាយការណ៍​នេះ​បាន​ភ្លាមៗ​នៅឡើយនោះទេ។

ទីភ្នាក់ងារសារព័ត៌មានហ្វាររបស់អ៊ីរ៉ង់បាននិយាយថាការផ្ទុះមួយត្រូវបានឮ នៅអាកាសយានដ្ឋានមួយនៅកណ្តាលទីក្រុងអ៊ីសហ្វាហាន ប៉ុន្តែ​មូលហេតុ​មិន​ត្រូវ​បាន​គេ​ដឹង​ភ្លាមៗ​នោះ​ទេ។

អ៊ីរ៉ង់​បាន​ផ្អាក​ជើង​ហោះហើរ​លើ​ទីក្រុង​អ៊ីសហ្វាហាន ស៊ីរ៉ាស និងតេហេរ៉ង់ នោះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍៕

ប្រភព Reuters ចុះផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here