ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិសបាននិយាយថា មន្ត្រី ៤នាក់នៃអង្គភាពគយប៉ាគីស្ថានត្រូវសម្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅភាគពាយ័ព្យនៃស្រុកដឺរ៉ាអ៊ីសម៉េលខាន នៃខេត្តខាយប័រផាកថុនវ៉ា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០២៤។
លោក មូហាម៉េដ អេដណាន មន្ត្រីប៉ូលិសជាន់ខ្ពស់មកពីស្រុកដឺរ៉ាអ៊ីសម៉េលខាន បានប្រាប់អ្នកយកព័ត៌មានថា ក្រុមជនប្រដាប់អាវុធដែលកំពុងជិះម៉ូតូបានបើកការបាញ់ប្រហារទៅលើរថយន្តរបស់កងកម្លាំងនៃអង្គភាពគយប៉ាគីស្ថានក្នុងអំឡុងពេលល្បាតប្រចាំថ្ងៃ នៅតំបន់សាហ្គូ ដោយសម្លាប់មន្ត្រី ៤នាក់ និងរងរបួស ២នាក់។
លោកបានបន្ថែមថា ក្រោយពីរងការបាញ់ប្រហារ រថយន្តរបស់មន្ត្រីគយបានជ្រុលទៅបុករថយន្តផ្សេងទៀតមុនពេលធ្លាក់ពីផ្លូវ។ លោកបន្តថា អ្នកធ្វើដំណើរឆ្លងកាត់រងរបួសលោកបន្តថា អ្នកធ្វើដំណើរឆ្លងកាត់ទាំងពីរនាក់រងរបួសបណ្តាលមកពីរថយន្តបុកគ្នាពេញទំហឹង ដោយម្នាក់រងរបួសធ្ងន់។
ក្រោយពេលកើតហេតុប៉ូលិស កម្លាំងសន្តិសុខ និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីពេទ្យក្នុងស្រុក។ ក្រុមជនប្រដាប់អាវុធបានរត់គេចខ្លួន បន្ទាប់ពីការវាយប្រហារ។ ប៉ូលិសបានបើកប្រតិបត្តិការនៅទីតាំងជុំវិញកន្លែងកើតហេតុដើម្បីតាមប្រមាញ់ជនដៃដល់ទាំងនោះ៕